Cambodia
New Details

Image
ពិធីបិទសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ក្រោមគម្រោង H-EQIP 2
April 22, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញជាអធិបតីបិទអង្គសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ក្រោមគម្រោង H-EQIP 2 ។

គោលបំណង នៃសិក្ខាសាលា៖

- ផ្សព្វផ្សាយដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្នុងការពង្រីកការបំរើសេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន។។

- ពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ ក្នុងការបំរើសេវាជំងឺមិនឆ្លងជូនប្រជាពលរដ្ឋ។

ជាលទ្ធផលស្ថាប័នពាក់ព័ន្ធរួមមាន អាជ្ញាធរថ្នាក់រាជធានី ខេត្ត ខណ្ឌ តំណាងអន្តរក្រសួង និងគ្រប់អង្គភាពមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ សហការ និងគាំទ្រការពង្រីកការបំរើសេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន។ បុគ្គលិកមណ្ឌលសុខភាពយល់ដឹង អំពីបច្ចុប្បន្នភាព   នៃនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ និងជានាយកគម្រោង បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១) ការការពារ និងការលើកកម្ពស់សុខភាព  តាមរយៈការផ្លាស់ប្តូររបៀបរស់នៅប្រកបដោយ សុខភាព  ការយល់ដឹងជាសាធារណៈលើកត្តាហានិភ័យដែលនាំឱ្យកើតមានជំងឺមិនឆ្លង និងកិច្ច សហការជាមួយសហគមន៍យ៉ាងជិតស្និទ។

២) ការពិនិត្យរកទាន់ពេល តាមរយៈបង្កើនការពិនិត្យរកជំងឺមិនឆ្លង ជាពិសេសជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន លើប្រជាជនគោលដៅ ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០៣០។

៣) ការគ្រប់គ្រង និងការព្យាបាលឱ្យប្រសើរឡើង  តាមរយៈធានាឱសថ បរិក្ខាសំខាន់ៗ សមស្រប ក្នុងការគ្រប់គ្រងជំងឺមិនឆ្លងនៅគ្រប់មូលដ្ឋានសុខាភិបាល។

៤) គ្រប់គ្រងទិន្នន័យ និងការត្រួតពិនិត្យតាមដាន  តាមរយៈពង្រឹងប្រព័ន្ធតាមដានជំងឺមិនឆ្លង ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យវេជ្ជសាស្រ្តអេឡិកត្រូនិក (EMR) ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងអន្តរក្រសួងនានា គណ:អភិបាល​រាជធានី ខេត្តទាំង២៥ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងស្រុកប្រតិបត្តិ (OD) និងតំណាងដៃគូអភិវឌ្ឍន៍នានា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16