Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី ១៤
April 23, 2025

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី១៤ ដើម្បីពិភាក្សាលើការងារអប់រំ និងលើកកម្ពស់សុខភាព ដោយពិនិត្យវឌ្ឍនភាពការងារ ពិក្សាលើសារអប់រំ និងកំណត់កិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។ 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងារសរុបចំនួន 20នាក់ ដែលជាមន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8