Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន អំពីឱកាសសហប្រតិបត្តិការលើវិស័យសុខាភិបាល
April 25, 2025

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បត៏ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើវិស័យសុខាភិបាល នៅប្រទេសកម្ពុជា។

ជាបឋម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ Mr. Hu Yusong ប្រតិភូធុរកិច្ចខេត្តហៃណាន និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ Mr. Hu Yusong សំដែងភាពរីករាយអំពីវឌ្ឍនភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមទាំងវិស័យសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបង្ហាញជំហរក្រសួងសុខាភិបាល និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ គណៈប្រតិភូធុរកិច្ចខេត្តហៃណាន ដែលមានបំណងចូលរួមពិនិត្យលទ្ធភាពវិនិយោគ អភិវឌ្ឍក្នុងវិស័យសុខាភិបាល តាមរយៈការថែទាំសុខភាព ការគ្រប់គ្រងឱសថ និងឧបករណ៏វេជ្ជសាស្ត្រ ដែលជាការរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8