Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា
April 27, 2025

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និង ភាពធន់» និងការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី ១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់ និងបន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់ គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ។ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ រួមនិងការផ្តល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10