Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តចុះឆ្មក់ពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ហ៊ុន សែន កែវផុស ខេត្ដព្រះសីហនុ
May 01, 2025

ថ្ងៃត្រង់បាក់រសៀលរយៈពេល ១ម៉ោង និង៥០នាទី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលពិនិត្យនៅមណ្ឌលសុខភាព កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីសង្កេតស្ថានភាពសេវាកម្មថែទាំព្យាបាល និងជួបសំណេះសំណាលជាមួយបុគ្គលិក និងប្រជាពលរដ្ឋនៅជិតខាង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញការកោតសរសើរ ចំពោះការបម្រើការងារបស់បុគ្គលិកមណ្ឌលសុខភាពដែលប្រចាំការ ដោយក្តីស្រឡាញ់ស្មោះស្ម័គ្រ ព្រមទាំងណែនាំដល់ប្រធានមណ្ឌលសុខភាពអំពីឥរិយាបទ សំដីសំដៅ និងការប្រាស្រ័យទាក់ទង ដោយបញ្ជាក់ពីការព្យាយាមរបស់ក្រសួង នឹងបន្តគាំទ្រការកែលម្អឱ្យការដឹកនាំរបស់ប្រធានមណ្ឌលសុខភាពនេះបានប្រសេីរឡេីង។

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8