Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចូលពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យ
May 04, 2025

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចូលពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបំពេញបេសកកម្មប្រចាំការ ក្នុងកម្មវិធីបុណ្យ តាមមូលដ្ឋានភូមិ ឃុំ ដើម្បីរួមចំណែកក្នុងការការពារសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ ការបម្រើសេវាសុខភាពបឋម ការពិនិត្យអនាម័យបរិស្ថាន បង្គន់ ទឹកស្អាត ការចំអិនអាហារ ជូនបងប្អូនឱ្យមានសុវត្ថិភាពល្អ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកសុខាភិបាល ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7