Cambodia
New Details

Image
ការចូលរួមចំណែករបស់វិស័យឯកជន ពិតជាមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយចូលរួមគាំទ្រ ចូលរួមបង្ការ និងព្យាបាល ឱ្យអោយបានទូលាយ ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា
May 06, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Matthew Coates អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche Pharma ប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និងក្រុមការងារ ក្នុងឱកាសដែលលោក និងក្រុមការងារបានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” ។   

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងសំដែងអំណរគុណដល់ក្រុមហ៊ុន Roche ដែលកន្លងមកក៏បានចូលរួមចំណែកជាមួយវិស័យសុខាភិបាល លើកកម្ពស់សេវាសុខភាពនៅកម្ពុជា។ 

លោក Matthew Coates អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche Pharma ប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានថ្លែងអបអរសាទរក្រសួងសុខាភិបាល ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” (ផ.ជ.ប.ម.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយនឹងការបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តចំពោះនិរន្តរភាព ចូលរួមគាំទ្រពាំនាំលទ្ធផលវិជ្ជមានដល់សង្គម និងបរិស្ថាន។ លោកអគ្គនាយក បានជម្រាបជូនអំពីផែនការនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល៥ឆ្នាំ ស្របតាមផែនការជាតិនេះ ក្នុងការគាំទ្រការផ្តល់សេវាព្យាបាលជំងឺមហារីកគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងនិងពង្រឹកវិសាលភាពនៃការធើ្វរោគវិនិច្ឆ័យ ការបណ្តុះបណ្តាលធនធានមនុស្ស ទំនើបកម្មសេវា ការបង្ការ ស្រាវជ្រាវ និងព្យាបាល។

Image 1
Image 2
Image 3
Image 4
Image 5