Cambodia
New Details

Image
ការចុះពិនិត្យមើលការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព អង្គរមាស ស្ថិតនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត
May 10, 2025

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដឹកនាំជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២រាជធានី-ខេត្ត បាន​ឆ្លៀតពេល​ ក្រោយ​ពីចូល​រួម​បេីក​សិក្ខាសាលា​ ដេីម្បី​ចុះពិនិត្យមើលការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព អង្គរមាស ស្ថិតនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។ 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវត្តមានបុគ្គលិកបម្រើសេវា ២៤ម៉ោងលើ ២៤ម៉ោង ក្នុង៧ថ្ងៃ និងលោកជំទាវរដ្ឋេលេខាធិការ បានជម្រាបជូនអំពីគោលបំណង ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាល ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយផ្តោតលើចំណុចសំខាន់ៗ៖

- ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព ត្រូវមានអនាម័យស្អាត

- ការគ្រប់គ្រង និងចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងសម្ភារៈបរិក្ខារពេទ្យបនែ្ថម 

- ការយាមប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

-  ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង

- ពង្រឹងសមត្ថភាព​ និងការគ្រប់គ្រង​បុគ្គលិក​ និង​ ការបណ្តុះបណ្តាលបន្ថែមលើ​ ផ្នែក​ បច្ចេកទេស ។ 

លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8