Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ល្អប្រសើរ ចូលរួមមហាសនិ្នបាតរបស់អង្គការសុខភាពពិភពលោកលើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមប្រធានបទ «One World for Health» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
May 13, 2025

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ ត្រូវរៀបចំឱ្យបានល្អនូវគ្រប់ទិដ្ឋភាព ជាពិសេសការងារបច្ចេកទេសទៅតាមប្រធានបទនីមួយៗ ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍កម្ពុជាដែលជាវឌ្ឍនភាពថ្មីៗ រួមគ្នាជាមួយថ្នាក់តំបន់ និងអន្តរជាតិ និងរួមទាំងពាំនាំយកមកវិញនូវបទពិសោធន៍ អនុសាសន៍ល្អៗមកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មហាសន្និបាតអង្គការសុខភាពពិភពលោក ជាឱកាសជួបប្រជុំពិភាក្សារវាងបណ្តាប្រទេសជាសមាជិក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាផ្លូវនាំមកនូវសាមគ្គី ការរិះរកមធ្យោបាយ និងការដំណោះស្រាយវិបត្តិសុខភាពជាសកល ឬទៅតាមស្ថានភាពប្រទេសនីមួយៗ។ តាមរយៈមហាសន្និបាតអង្គការសុខភាពពិភពលោក នឹងនាំផ្លូវក្នុងការកសាងភាពធន់ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របទៅតាមគោលដៅសហស្សវត្សរ៍ប្រកបដោយចីរភាព។


សូមជម្រាបជូនថា មហាសន្និបាតអង្គការសុខភាពពិភពលោក រៀបចំឡើងនៅសប្តាហ៍ទី៣ ឬ ទី៤ នៃខែឧសភា ជារៀងរាល់ឆ្នាំ។


រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8