Cambodia
New Details

Image
គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ
May 14, 2025

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈប្រឹក្សាយោបល់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃអាណត្តិថ្មីរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានគណៈប្រឹក្សាយោបល់ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 

អង្គប្រជុំមានគោលបំណងស្វែងយល់ ពីសមត្ថភាពជំនាញវិទ្យាសាស្ត្រ របស់សមាជិកទាំងឡាយ រំលឹកឡើងវិញអំពីតួនាទី ភារកិច្ចគរបស់ណៈប្រឹក្សាយោបល់ ដែលត្រូវចូលរួមផ្តល់ធាតុចូល ជូនក្រុមប្រឹក្សាជាតិ អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា របកគំហើញថ្មីៗ និងការសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍ និងនវានុវត្តន៍ សម្រាប់ការកសាងគោលនយោបាយជាតិ និងការដាក់ចេញអនុវត្តក្នុងការអភិវឌ្ឍន៍មាតុភូមិយើងឆ្ពោះទៅរកគោលដៅសហសវត្ត នាឆ្នាំ២០៣០ និង ២០៥០ ដោយផ្នែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។ 

អង្គប្រជុំក៏បានទទួលនូវអនុសាសន៏ដ៏ថ្លៃថ្លា របស់ឯកឧត្តមសាស្ត្រាចារ្យទេសរដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឱ្យការអនុវត្តរបស់អ្នកវិទ្យាសាស្ត្រ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដ៏ឈ្លាសវៃនៃយើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8