Cambodia
New Details

Image
រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ
May 14, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ បានចូលរួមទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣១ ឆ្នាំ២០២៥។ 

ទិវាអន្តរជាតិនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវសន្តិភាពនិងការអភិវឌ្ឍសង្គមជាតិ» ក្នុងគោលបំណងសម្តែងនូវការគោរពដឹងគុណចំពោះគ្រួសារ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាតិមាតុភូមិ និងសង្គមជាតិ ព្រមទាំងចូលរួមអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ដែលបានកំណត់ឡើងដោយអង្គការសហប្រជាជាតិ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9