Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
May 15, 2025

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល  ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។ 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ ប្រារព្ធធ្វើនៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់គោឧសភរាជ ក៏ដូចជាការក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។ ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែស្តេចយាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ។

ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨០ភាគរយ ការនេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ ។ 

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19