Cambodia
New Details

Image
កិច្ចប្រជុំជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុន តូច និងមធ្យម
May 15, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្ម ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាការជាតិក្នុងការជម្រុញធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម។

កិច្ចប្រជុំបានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័ននានា តាមវិស័យផ្សេងៗ ហើយពុំទាន់ផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិដែលមានសង្គតិភាព និងបច្ចុប្បន្នភាពច្បាស់លាស់។ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា យើងអាចមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យមរួមតែមួយ ហើយក្រសួងសាមុីតាមវិស័យជាអ្នកចេញអាជ្ញាប័ណ្ឌ និងគ្រប់គ្រងបច្ចេកទេស ដូចមានថ្នាល CamDX ជាឧទាហរណ៍ស្រាប់។  

ជាចុងក្រោយ ឯកឧត្តមប្រធាន ស្នើរសុំឱ្យគ្រប់ក្រសួងពាក់ពន្ធ័ធ្វើបច្ចុប្បន្នភាព និងផ្ញើរនូវស្ថិតិកំណើនថ្មី សហគ្រាសធុនតូចនិងមធ្យមមកលេខាធិការដ្ឋាន ដើម្បីបានជាចំនួនច្បាស់លាស់ក្នុងការរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវា គាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែមានប្រសិទ្ធភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10