Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង សម័យសាមញ្ញលើកទី១ ឆ្នាំ២០២៥ អាណត្តិទី២
May 15, 2025

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២និង៣០នាទីរសៀល នៅមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួងសម័យសាមញ្ញា លើកទី១ ឆ្នាំ២០២៥ អាណត្តិទី២ ដែលដឹកនាំដោយ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។ 

ប្រជុំនេះ មានរបៀបវារៈដូចជា៖

១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ថវិការចំណូលចំណាយសកម្មភាពការងារ និងកិច្ចការអឿិវឌ្ឍន៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី១ ឆ្នាំ២០២៥។

ជាបឋម លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបលំអិតជូនអង្គប្រជុំឈរលើរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័តជាបន្តបន្ទាប់។

លោកជំទាវសាស្ត្រាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិកមន្ទីរពេទ្យដែលខិតខំផ្តល់សេវាសុខាភិបាលបានយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីរ: និងបានខិតខំកែតម្រូវនៅចំនុចខ្វះខាតដែលបានកើតឡើង ដើម្បជួយសម្រួលក្នុងការមកទទួលសេវារបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ដូចជាការរៀបចំកៅអីអង្គុយរង់ចាំ ប្រព័ន្ធចាប់លេខរង់ចាំ និងបុគ្គលិករង់ចាំជួយសម្រួលជាដើម។ 

ក្នុងនោះ លោកជំទាវសាស្ត្រាចារ្យ ក៏បានបញ្ជាក់ផងដែរថា ត្រូវពង្រឹងបន្ថែមទៀត ពិនិត្យនិងកែតម្រូវរាល់កំហុសឆ្គងផ្សេងៗ កុំមានការធ្វេសប្រហែស ដើម្បីឱ្យការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រឡើងថែមទៀត ជាទីជឿជាក់ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6