Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស
May 18, 2025

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នារសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី ម៉ោងនៅសហព័ន្ធស្វីស (វេលាម៉ោង ៧:០០នាទីល្ងាចនៅកម្ពុជា) ដើម្បីអញ្ជើញចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យ និងគណៈប្រតិភូសុខាភិបាលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម អ៉ិន តារា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហព័ន្ធស្វីស និងសហការី។ ក្នុងឱកាសសំណេះសំណាលទទួលស្វាគមន៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានរាយការណ៍ជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងគណៈប្រតិភូ អំពីស្ថានភាពនៃវឌ្ឍនភាពការងារសំខាន់ៗ និងជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល និងសុខភាពសាធារណៈក្នុងតំបន់ និងសកល។

សូមជម្រាបថាមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ នឹងត្រូវបើកជាផ្លូវការ នាថ្ងៃស្អែកទី១៩ ខែឧសភា ដោយមានការចូលរួមពីគ្រប់បណ្តារដ្ឋជាសមាជិកនៅលើពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7