Cambodia
New Details

Image
កិច្ចប្រជុំលើកទី១របស់ក្រុមការងារបណ្ណសារ ​នៃក្រសួងសុខាភិបាល
May 20, 2025

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ 

ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបណ្ណសារ​នៃក្រសួងសុខាភិបាល​  ដែលដឹកនាំដោយ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួង សុខាភិបាល ជាសមាជិកានៃក្រុមប្រឹក្សាបណ្ណសារ និងជាប្រធានក្រុមការងារ បណ្ណសារ នៃក្រសួងសុខាភិបាល ។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ បណ្ណសារ ណែនាំសមាសភាពក្រុមការងារ និងតួនាទីភារកិច្ចរបស់ក្រុមការងារ បណ្ណសារ នៃក្រសួងសុខាភិបាល។

ជាបឋម លោកជំទាវប្រធាន បានមានមតិស្វាគមន៍និងថ្លែងអំណរគុណដល់ សមាជិក សមាជិកាទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ និងបានរៀបរាប់ ពីសារៈសំខាន់របស់បណ្ណសារដែលជាប្រភពនៃការស្រាវជ្រាវក្នុងការអភិវឌ្ឍប្រទេសជាតិ ជាតឹកតាងពិត ជាមូលដ្ឋានក្នុងការកំណត់ប្រវត្តិសាស្រ្តប្រឆាំងនូវព័ត៌មាន ក្លែងក្លាយជាប្រភពព័ត៌មានក្លែងក្លាយជាប្រភពព័ត៌មាននៃការវិវត្តរបស់ សង្គមជាតិ ដែលជារតនសម្បត្តិដ៏មានតម្លៃរបស់ប្រទេស "មនុស្សអាចបាត់បង់ជីវិតបានតែ បណ្ណសារដែលកត់ត្រាពីការរស់នៅរបស់មនុស្សមិនអាចបាត់បង់បានទេ" ។

ជាកិច្ចបញ្ចប់លោកជំទាវប្រធាន និងសមាជិកនៃកិច្ចប្រជុំបានសម្រេចទៅលើ២ចំណុច រួមមាន៖

១-នាយកដ្ឋាន មន្ទីរ ឬអង្គភាព នីមួយៗ ត្រូវចាត់តាំងអ្នកទទួលខុសត្រូវនៅលើកិច្ចការបណ្ណសារនេះ រៀងខ្លួនៗ

២-ចងក្រង រក្សាទុកឯកសារឱ្យបានត្រឹមត្រូវតាមមាតិកា សំណុំលិខិត ទៅតាមនាយកដ្ឋាន មន្ទីរ ឬអង្គភាព​ ដោយត្រូវកំណត់នូវប្រភេទឯកសារឱ្យបានច្បាស់លាស់ ចៀសវាងការមើលរំលង និងមិនឱ្យតម្លៃ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18