Cambodia
New Details

Image
ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីបាឋកថា លើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្រោមប្រធានបទ៖ «ការធ្វើការបំរែបំរួលសំដៅភាពប្រសើរ អំពីសេវាសុខាភិបាលនៅកម្ពុជា៖​ សារៈសំខាន់នៃភាពជាអ្នកដឹកនាំ និងការប្រើប្រាស់ឧបករណ៍យុទ្ធសាស្រ្តឆ្ពោះទៅប្រសិទ្ធភាព»
May 22, 2025

ដោយមានការអនុញ្ញតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីបាឋកថា លើប្រធានបទ «ការធ្វើការបំរែបំរួលសំដៅភាពប្រសើរ អំពីសេវាសុខាភិបាលនៅកម្ពុជា៖​ សារៈសំខាន់នៃភាពជាអ្នកដឹកនាំ និងការប្រើប្រាស់ឧបករណ៍យុទ្ធសាស្រ្តឆ្ពោះទៅប្រសិទ្ធភាព» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥១០ នាក់។

បទបាឋកថានេះត្រូវបានធ្វើឡើងដោយវាគ្មិនកិត្តិយសពីររូប គឺ Prof. Magaret Allision ដែលជាអ្នកជំនាញខាងរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និង Prof. Michael Woolcock ជាអ្នកជំនាញបង្កើតឧបករណ៍ Problem Driven Iterative Adaptation (PDIA)។ វាគ្មិនទាំងពីរបានលើកយកបទពិសោធន៍នៃការប្រើប្រាស់ PDIA សម្រាប់ដោះស្រាយបញ្ហាការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យមួយ និង បានបង្ហាញពីឧទាហរណ៍នៃការប្រើប្រាស់ PDIA និងសារៈសំខាន់នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅតាមអង្គភាពនីមួយៗ ក្នុងការចាប់យកសកម្មភាពនានារបស់យុទ្ធសាស្រ្តជាតិប្រឆាំងនឹងជំងឺមហារីកនៅកម្ពុជា ដែលក្រសួងសុខាភិបាលបានដាក់ចេញនាពេលថ្មីៗនេះ។

នៅក្នុងឱកាសនេះដែរ ក្រុមការងារនៃមន្ទីរពេទ្យស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល ក៏បានបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ដោះស្រាយបញ្ហាធ្លាក់ចុះនៃសេវាសម្រាល។ បទបង្ហាញនេះក៍ទទួលបានការផ្តល់យោបល់ពីអ្នកចូលរួម ក៍ដូចជាវាគ្មិនទាំងពីរសំដៅផ្តល់ជាចំណេះដឹងបន្ថែមដល់អ្នកចូលរួមទាំងអស់ ក៏ដូចជាដើម្បីជួយគំនិតសម្រាប់ក្រុមការងារមន្ទីពេទ្យស្រុកកណ្តាលស្ទឹងយកទៅអនុវត្តបន្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19