Cambodia
New Details

Image
កិច្ចប្រជុំអំពីប្រព័ន្ធគាំពារសង្គម សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន
May 22, 2025

វិមានរដ្ឋសភា៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ រួមជាមួយមន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានចូលរួមប្រជុំជាមួយជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធាបទអំពីប្រព័ន្ធ គាំពារសង្គម។ 

កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និង ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុម ប្រឹក្សាជាតិគាំពារសង្គម (តំណាងភាគីរាជរដ្ឋាភិបាល) ដោយមានការអញ្ជើញចូលរួមពីឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា តំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួងសុខាភិបាល៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8