Cambodia
New Details

Image
ការចុះពិនិត្យស្ថានភាពមូលដ្ឋានមណ្ឌលសុខភាពខេត្តពោធិ៍សាត់
May 25, 2025

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការណែនាំពីឯកឧត្តមសាស្ត្រាកុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពនៅក្នុងមូលដ្ឋានមន្ទីរសុខភាពនៃរដ្ឋបាលខេត្តពោធិ៍សាត់មានដូចជា៖ មណ្ឌលសុខភាព អន្សាចំបក់ កំពង់លួង ស្នាអន្សា អូរសណ្តាន់ និងអន្លង់ត្នោត នៃការិយលាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ មណ្ឌលសុខភាពកោះជុំ និងព្រៃញីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស មណ្ឌលសុខភាពសំកុសសែនជ័យ(ក្រពើពី) អូរសោម និងប្រម៉ោយនៃការិយលាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញដើម្បីផ្តល់ការលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិនិងពង្រឹងការផ្តល់សេវាថែទាំនិងព្យាបាលសុខភាពបឋម ប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន ។ 

សកម្មភាពនៃការចុះពិនិត្យផ្តោតទៅលើ៖  

 ១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព និងការអនាម័យ

២. ធនធានមនុស្សសុខាភិបាល 

៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤. ការបំពេញការងារប្រចាំការនិងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង

៦. សកម្មភាពផ្តល់សេវានិង ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ

៧.ជំរុញមណ្ឌលសុខភាពអោយមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ

៨.ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារផ្តល់សេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគុណវុឌ្ឍិ។

សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យមានការចូលរួមអមដំណើរដោយ លោកវេជ្ជបណ្ឌិត សៅ ហួរ អនុប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោកស្រីឱសថការី លឹម សោភា អនុប្រធានការិយលាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ លោក ឈឹម ថា ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីការិយាល័យរដ្ឋបាលប្រធានការិយាល័យសុខាភិបាលស្រុកប្រតបត្តិភ្នំក្រវាញ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19