Cambodia
New Details

Image
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កម្មវិធីផ្ដល់ប្រឹក្សាឌីជីថលស្ដីពីអាហារូបត្ថម្ភ”
May 25, 2025

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងបានអញ្ជើញជាអធិបតីបើកក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កម្មវិធីផ្ដល់ប្រឹក្សាឌីជីថលស្ដីពីអាហារូបត្ថម្ភ” នៅសណ្ឋាគារ sun&moon។

ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី លោក Jost Kadel ឯកអគ្គរាជទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ចាន់ សុក្រឹត្យ អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក Farid Selmi ប្រធានគម្រោង MUSEFO-GIZ លោកស្រីវេជ្ជបណ្ឌិត Juliet Alyek Ochero Nutrition Specialist UNICEF និងលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ពិធីប្រកាសនេះ មានគោលបំណង៖

(១). ចែករំលែកព័ត៌មានស្តីពីកម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ

(២). ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ

(៣). ពង្រីកការអនុវត្តកម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ។

សូមជម្រាបផងដែរថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “កម្មវិធីផ្ដល់ប្រឹក្សាឌីជីថលស្ដីពីអាហារូបត្ថម្ភ” មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិ ទាំង២៥ រាជធានីខេត្ត ព្រមទាំង តំណាងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២០៣ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8