Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី ១៥
May 25, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី១៥ ដើម្បីពិភាក្សាលើការងារអប់រំ និងលើកកម្ពស់សុខភាព ដោយពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើសារអប់រំ និងកំណត់កិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងារសរុបចំនួន ២៤នាក់ ដែលជាមន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18