Cambodia
New Details

Image
ការចុះពិនិត្យ​ការផ្តល់សេវានៅមណ្ឌលសុខភាពនៃខេត្តបាត់ដំបង
May 25, 2025

ខេត្តបាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា  ឆ្នាំ២០២៥ ឯកឧត្ដម​សាស្ត្រាចារ្យជំនួយ បុិច

សុធី រដ្ឋលេខាធិកា​រក្រសួងសុខាភិបាល​ និង ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល

បានអញ្ចើញចុះពិនិត្យ​ការផ្តល់សេវានៅមណ្ឌលសុខភាពនៃខេត្តបាត់ដំបង។

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ 

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។

សូមបញ្ជាក់ថាក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពចំនួន ១១ កន្លែងនៅក្នុងខេត្តបាត់ដំបង ក្នុងនោះរួមមានមណ្ឌលសុខភាព ព្រៃស្វាយ ស្វាយប៉ា តាប៉ុន អូរដំបង១ ភ្នំសំពៅ តាក្រៀម សរខេង កំពឹងពួយ រស្មីសង្ហារ កំពង់ព្រះ កំពង់ព្រៀង និងព្រៃតូច ដោយមានការចូលរួមសម្របសម្រួលពី ឯកឧត្តម ប្រធាន អនុប្រធានមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិផងដែរ។

ជាចុងក្រោយ​ឯកឧត្ដម​សាស្រ្តាចារ្យ បុិច សុធី ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុកពី​ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​មន្រ្តី​សុខាភិបាល​ទាំងអស់​ដែល​បាន​ខិត​ខំបម្រេី​សេវា​ថែទាំ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19