Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យការអនុវត្តកម្មវិធីជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល
May 27, 2025

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទីរសៀល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យការអនុវត្តកម្មវិធីជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល ដែលប្រារព្វធ្វើឡើងនៅ សាលប្រជុំ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីម្ចាស់ជំនួយមូលនិធិសកលតាមរយៈ វីដេអូសន្និសីទផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី៖ 

-ពិនិត្យរួមគ្នាជាមួយនឹងម្ចាស់ជំនួយ មូលនិធិសកលលើលទ្ធផលនៃក្របខណ្ឌការអនុវត្ត 

-កំណត់ផ្នែកសំខាន់ៗ ដែលទាមទារការយកចិត្តទុកដាក់ភ្លាមៗ សម្រាប់គម្រោងដែលត្រូវបានចាត់ទុកថា មានការអនុវត្តយឺតយ៉ាវ

- ដោះស្រាយបញ្ហារាំងស្ទះទាំងឡាយ និងឯកភាពលើសកម្មភាព ជាក់លាក់ ដើម្បីកែលម្អក្របខណ្ឌការអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  តំណាងក្រសួងសុខាភិបាល  តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកលនៅកម្ពុជា តំណាងនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូ ដែលជាអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ ព្រមទាំងក្រុមការងារមូលនិធិសកល ប្រចាំប្រទេសកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13