ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងហ្សឺណែវ សហព័ន្ធស្វីស បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៣០នាទី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងហ្សឺណែវ សហព័ន្ធស្វីស មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស រយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងប្រទេសចំនួន ១៨១ ក្រោមប្រធានបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One World for Health)»