Cambodia
New Details

Image
កិច្ចប្រជុំអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល
May 30, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងមន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២៦-២០២៨ មុនដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។ 

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធាន ក.វ.ស. ៣ឆ្នាំរំកិល ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក ក.វ.ស. ៣ឆ្នាំរំកិល និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6