Cambodia
New Details

Image
ក្នុងរយៈពេលតែ ២ថ្ងៃ គឺ ៤៨ម៉ោង ពីទីក្រុងហ្សឺណែវ សហពន្ធ័ស្វីស នៃមជ្ឈមណ្ឌលកណ្តាលអង្គការសុខភាពពិភពលោក ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បានធ្វើដំណើរមកដល់ចុងកាត់មាត់ញក ខេត្តឆ្ងាយជាប់ព្រំដែនកម្ពុជា ដើម្បីផ្តល់មធ្យោបាយបន្ថែមជូនបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ គាំពារស្មារតីបងប្អូនសុខាភិបាល ដែលខិតខំបំពេញភារកិច្ចនៅតំបន់ដាច់ស្រយាល និងថ្លែងអំណរគុណវីរៈភាពរបស់បងប្អូនយើង។
May 30, 2025

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល បម្រើការងារនៅមណ្ឌលសុខភាពតាកឹង នៃស្រុកប្រតិបត្តិត្បែងមានជ័យ។ 

ឯកឧត្តមសាស្រ្តាចារ្យ ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ បានថ្លែងអំណរគុណ ចំពោះមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនឱសថបន្ថែមចាំបាច់មួយចំនួនជូនដល់មណ្ឌលសុខភាពសម្រាប់បម្រើសេវាសុខាភិបាលឱ្យបានកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព ឆ្លើយទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ។ 

បន្ទាប់ពីនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់មតិណែនាំជាគន្លឹះមួយចំនួន ជូនដល់មន្រ្តីសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ដោយត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ទាន់ពេលវេលា រួមជាមួយការពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យមាន សុវត្ថិភាព និងឆាប់រហ័ស។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំឱ្យមន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនបន្ថែមទៀត នៅក្នុងអង្គភាព និងបានជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ឱ្យជួបតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29