Cambodia
New Details

Image
បន្ទាប់ពីចាកចេញពីមណ្ឌលសុខភាពតាកឹង នៃស្រុកប្រតិបត្តិត្បែងមានជ័យ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តដំណើរទៅដល់មណ្ឌលសុខភាពសែនតេជៈ
May 30, 2025

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពសែនតេជៈ ជាបន្តដោយមានចូលរួមពី អភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ផងដែរ។ 

ក្នុងដំណើរចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពការងារ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព អំពីការខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ បម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួនជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ដើម្បីប្រសិទ្ធភាពការងារ។ បន្ទាប់ពីបាន សំណេះសំណាល និងពិនិត្យការងាររួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ឱសថចាំបាច់បន្ថែមមួយចំនួន ជូនដល់មណ្ឌលសុខភាព សម្រាប់បម្រើសេវាសុខាភិបាល ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់ មន្រ្តី និងបុគ្គលិកទាំងអស់ ស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនទៅមុខបន្ថែមទៀត និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ទទួលបានជោគជ័យគ្រប់ការងារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17