Cambodia
New Details

Image
បេសកកម្មជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សំដៅការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តកំពង់ធំ
June 04, 2025

ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០២៥៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋមនៅកម្ពុជា អមដំណើដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ធំ ដើម្បី៖

១) ពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ

២) ពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ

៣) ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តកំពង់ធំ។ 

នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវ និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន 20 កន្លែងនៅក្នុងខេត្តកំពង់ធំ ក្នុងនោះមាន៖ 

-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ៖ មណ្ឌលសុខភាពសានគរ ព្រៃគុយ កំពង់ធំ ស្រយ៉ូវ ដំរីជាន់ខ្លា កកោះ ត្បូងក្រពើ អាចារ្យលាក់ និងមណ្ឌលសុខភាពកំពង់ស្វាយ

-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍សន្ទុក៖ មណ្ឌលសុខភាពគ្រើល ប្រាសាទ បារាយណ៍ ឈូកខ្សាច់ បឹង ចុងដូង ត្នោតជុំ គគីរធំ ក្រវ៉ា ចើងជើង និងមណ្ឌលសុខភាពបល្ល័ង្គ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39