Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយប្រតិភូ UNDP ទៅលើវឌ្ឍនភាពកាងារ នៃគម្រោង COVID-19 ERP និងកិច្ចសហប្រតិបត្តិការបន្ត
June 05, 2025

រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥៖ នៅទីស្តីការក្រសួងសុខាភិបាល ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ UNDP ដឹកនាំដោយ លោក Shakeel Ahmad, Deputy Resident Representative of UNDP ទៅលើវឌ្ឍនភាពការនៃគម្រោង COVID-19 ERP និងកិច្ចសហប្រតិបត្តិការបន្ត។

គោលបំណង នៃកិច្ចប្រជុំ គឺការពិភាក្សាទៅលើ៖

-វឌ្ឍនភាពការងារផ្គត់ផ្គង់សម្ភារមន្ទីរពិសោធន៍ សម្រាប់បំពាក់ក្នុងអាគារមន្ទីរពិសោធន៍ជីវៈសុវត្ថិភាពកម្រិត៣ (BSL3) 

-កិច្ចបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និង UNDP ទៅលើការផ្តល់ជំនួយគាំទ្រផ្នែកបច្ចេកទេស និងការធ្វើលទ្ធកម្ម

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី តំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ អង្គភាពលទ្ធកម្ម និងវិទ្យាស្ថានជាតិ សុខភាពសាធារណៈ (NIPH)  រួមទាំងក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9