Cambodia
New Details

Image
ឯកឧត្តមសាស្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងដំណើរការយ៉ាងមមាញឹក។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះឆ្លៀតសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្រ្តី បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារនៅតាមផ្នែកមួយចំនួន នៃមន្ទីរពេទ្យកាល់ម៉ែត។
June 06, 2025

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមគ្រួសារអ្នកជំងឺ ក្នុងការស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងទទួលបានមតិត្រឡប់ ពីប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាក្នុងវិស័យសុខាភិបាលទាំងមូល ក្នុងន័យ ដើម្បីពង្រឹងបន្ថែមនូវគុណភាពនៃការបម្រើសេវា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដោយសមធម៌មិនមានការរើសអើង។

រាជធានីភ្នំពេញ៖  ព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19