Cambodia
New Details

Image
កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន សម្រាប់ត្រៀមក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃពាក់កណ្តាលគម្រោង (MTR) នៃគម្រោង H-EQIP 2
June 03, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP​ 2) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន សម្រាប់ត្រៀមក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃពាក់កណ្តាលគម្រោង (MTR) នៃគម្រោង H-EQIP 2 នាពេលខាងមុខនេះ។

គោលបំណង នៃកិច្ចប្រជុំ៖

-បង្ហាញវឌ្ឍនភាពការងារ និងពិនិត្យចំណុចសំខាន់ៗ ដែលសម្រេចបាន

-រកដំណោះស្រាយ និងបញ្ហាប្រឈមនានា

-ជំហានបន្ទាប់ សម្រាប់បង្ហាញក្នុងកិច្ចប្រជុំ MTR 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank, GFF, KOICA, DFAT ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12