Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី)
June 13, 2025

រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១រោច ខែជេដ្ឋ ឆ្នាំម្សាញ់ សបស័ក្ដិ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៖ ក្នុងកិច្ចការតាមដានវឌ្ឍនភាពការងារ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិត មណ្ឌលសុខភាពក្នុងខេត្តចំនួន១៣ គឺខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន ៖

១) ពិនិត្យមើលលើវឌ្ឍនភាពការងារ

២) ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងដំណោះស្រាយ

៣) ពិភាក្សាលើទម្រង់របាយការណ៍វឌ្ឍនភាព ៦ខែដើមឆ្នាំ សម្រាប់ការរាយការណ៍របស់ខេត្តទាំង១៣

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តម អនុរដ្ឋលេខាធិការ នៃក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តទាំង១៣ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7