Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគចិន ដើម្បីជំរុញ និងពិនិត្យលទ្ធភាពការវិនិយោគ ក្នុងវិស័យសុខាភិបាល នៅប្រទេសកម្ពុជា
September 11, 2024

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Peng Dan ដែលជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងប៉េកាំង ដោយលោកស្រីមានបំណងចង់ស្វែងយល់ និងពិភាក្សាការងារដើម្បីជំរុញ និងពិនិត្យលទ្ធភាពនៃការវិនិយោគ លើការសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិនៅប្រទេសកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមអ្នកវិនិយោគទាំងអស់ ដែលមានបំណង់ចូលរួមក្នុងវិស័យសុខាភិបាល ដែលក្រុមការងារជំនាញនៃក្រសួងសុខាភិបាលត្រៀមលក្ខណៈជាស្រេចទទួលជួបពិភាក្សាលំអិតអំពីសំណើរគម្រោងទាំងឡាយ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9