Cambodia
New Details

Image
កិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
September 12, 2024

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ជាន់ទី៩នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្ដមសាស្ដ្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តម សុខ សំអាង រដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តម ហុក ខៀវ ទីប្រឹក្សានិងជាប្រធាននាយកដ្ឋាននីតិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៣ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធាន(គ.ជ.អ.ប.) ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងក្រុមការងារលេខាធិការដ្ឋាន សរុបចំនួន១៤៧រូប។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន (១)ការពិនិត្យនិងអនុម័តលើកំណត់ហេតុអង្គប្រជុំគ.ជ.អ.ប.លើក២២ (២)ការពិនិត្យនិងអនុម័តលើរបាយការណ៍វឌ្ឍនភាពឆមាសទី១ នៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤និងលើកទិសដៅការងារសម្រាប់ឆមាសទី២(៣)ការពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និង(៤)ការពិនិត្យនិងអនុម័តលើបញ្ហាផ្សេងៗទៀតដូចខាងក្រោម៖
-សេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
-សេចក្តីរាយការណ៏អំពីការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់អនុវត្តមុងារដែលបានផ្ទេរ
-ការចែករំលែកអំពីមេរៀននិងបទពិសោធដែលទទួលបានពីដំណើរទស្សនកិច្ចសិក្សាប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់។

Image 1
Image 2
Image 3
Image 4
Image 5