Cambodia
New Details

Image
កិច្ចប្រជុំ ស្តីពីការរៀបចំវាយតម្លៃពាក់កណ្តាលឆ្នាំរបស់គម្រោង H-EQIP 2 អំពីផ្នែកជំងឺមិនឆ្លង (NCD)
September 12, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យធនាគារពិភពលោក ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំវាយតម្លៃពាក់កណ្តាលឆ្នាំរបស់គម្រោង H-EQIP 2 អំពីផ្នែកជំងឺមិនឆ្លង (NCD)។

គោលបំណង នៃកិច្ចប្រជុំ៖
-  ពិនិត្យមើលវឌ្ឍនភាពផ្នែកជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន) 
- ផែនការអនុវត្តសម្រាប់ប្រើប្រាស់ប្រព័ន្ធសម្រាប់ការចុះឈ្មោះអ្នកជំងឺមិនឆ្លង
-  បញ្ហា ប្រឈម និងដំណោះស្រាយ
- ទិសដៅ និងផែនការបន្ត

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក  លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព តំណាងធនាគារពិភពលោក DFAT KFW KOICA​ និង GFF  ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6