Cambodia
New Details

Image
កិច្ចប្រជុំគណៈកម្មារៀបចំសេចក្ដីព្រាងប្រកាស ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត
September 17, 2024

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម សុខ សំអាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មារៀបចំសេចក្ដីព្រាងប្រកាស ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពិនិត្យ ផ្ដល់យោបល់ និងសម្រេចលើការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូលនឹង ៥(ប្រាំ) លានដុល្លារអាមេរិកចុះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ព្រមទាំង ឯកឧត្ដមសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ និងប្រធាន-តំណាងប្រធាន នាយកដ្ឋានជាសមាជិក។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្ដីប្រកាសស្ដីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពិនិត្យ ផ្ដល់យោបល់ និងសម្រេចលើការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូលនឹង ៥(ប្រាំ) លានដុល្លារអាមេរិកចុះ។

Image 1
Image 2