ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
September 24, 2024
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិ មានទីតាំងក្បែរវិមានឯករាជ្យ ប្រើពេលវេលាសាងសង់រយៈពេល១ឆ្នាំ ដោយស្នាដៃស្ថាបត្យករជាកូនខ្មែរ និងសូមអបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៤។