ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងារ ជាមួយមន្រ្តីខុទ្ទកាល័យនៃក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធ
September 25, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជួបប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងារ ជាមួយមន្រ្តីខុទ្ទកាល័យនៃក្រសួងសុខាភិបាល រួមជាមួយ លោកស្រីប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានមតិណែនាំ និងតម្រង់ទិសក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវមានស្មារតីបុរេសកម្ម ត្រូវចេះស្វែងរកប្រភពព័ត៌មានឆាប់រហ័ស ការទំនាក់ទំនងល្អ សាមគ្គីភាព និងនវានុវត្តន៍។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមជូនពរដល់មន្ត្រីយើងទាំងអស់ មានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង។