ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីទទួលបន្ទុកបណ្តាញសង្គមរបស់ក្រសួងសុខាភិបាល
September 25, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីទទួលបន្ទុកបណ្តាញសង្គមរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងបញ្ជាក់ពីគោលបំណងក្នុងការជួបជាមួយមន្ត្រី នៃក្រុមការងារបច្ចេកវិទ្យា និងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់ពីផលវិបាក បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងផ្តល់អនុសាសន៍ជាគន្លឹះដល់ក្រុមការងារ ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហប្រតិបត្តិការល្អ ជាក្រុមការងាររួមតែមួយ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងការយកចិត្តទុកដាក់ខ្ពស់ដល់មន្ត្រីទទួលបន្ទុកនេះ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងនវានុវត្តន៍។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត ប្រកបដោយភាពបុរេសកម្ម និងនវានុវន្តន៍ ព្រមទាំងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមជូនពរដល់មន្ត្រីយើងទាំងអស់ មានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង។