Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគីរី)
September 25, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយភាពចាំបាច់​សម្រាប់កិច្ចការបន្តនៃថ្នាក់ដឹកនាំរបស់ក្រុមការងារ​ ១៣ខេត្ត​ និងយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន១៣ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគីរី) ក្នុងគោលបំណងចំនួន ៣សំខាន់រួមមាន ៖
១. ពិនិត្យមើលលើលទ្ធផលដែលធ្វើបានក្នុងរយ:ពេលកន្លងមក និងបញ្ហាប្រឈមដែលនៅសេសសល់ 
២. ពិភាក្សាអំពីទម្រង់សកម្មភាពអាទិភាពកែលម្អសេវាមណ្ឌលសុខភាព 
៣. និងពិភាក្សាលើការត្រៀមរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៥បន្តទៅទៀត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ នៃក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តទាំង១៣ ផងដែរ។

Image 1
Image 2
Image 3
Image 4