Cambodia
New Details

Image
កិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលបឋមនៃការវាយតម្លៃសមភាពយេនឌ័រ និងបរិយាបន្នសង្គមនៃសេវាសុខភាពនៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២៤
September 28, 2024

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ(GMAG) នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលបឋមនៃការវាយតម្លៃសមភាពយេនឌ័រ និងបរិយាបន្នសង្គមនៃសេវាសុខភាពនៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២៤ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធលើការបង្កើតឧបករណ៍លើកកម្ពស់ចំណេះដឹងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការទទួលសេវាសុខភាពនៅក្នុងសេវាសុខាភិបាល។

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះមានគោលបំណង៖
១. ផ្សព្វផ្សាយលទ្ធផលបឋមពីការវាយតម្លៃសមភាពយេនឌ័រ និងបរិយាបន្នសង្គមនៃសេវាសុខភាពនៅក្នុងសហគមន៍
២. ពិគ្រោះយោបល់លើលទ្ធផលបឋមពីការវាយតម្លៃសមភាពយេនឌ័រ និងបរិយាបន្នសង្គមនៃសេវាសុខភាពនៅក្នុងសហគមន៍ជាមួយអ្នកពាក់ព័ន្ធ
៣. បង្កើនការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ដែលកើតឡើងនៅក្នុងសហគមន៍
៤. កាត់បន្ថយការរើសអើង និងការមើលងាយចំពោះជនសង្ស័យរងគ្រោះដោយ GBV
៥. ផ្សព្វផ្សាយអំពីសេវាឆ្លើយតប GBV ដែលមានស្រាប់នៅតាមមូលដ្ឋានសុខាភិបាលនិងនៅក្នុងសហគមន៍
៦. បង្កើនការចូលរួមពីសហគមន៍ក្នុងការគាំទ្រ និងបញ្ជូនជនរងគ្រោះដោយGBV ទៅទទួលសេវាទាន់ពេលវេលានិងគ្រប់ជ្រុងជ្រោយនៅតាមមូលដ្ឋានសុខាភិបាល។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះមានការគាំទ្រពីគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពដំណាក់កាលទី២ (USAID EQHA II) តាមរយៈអង្គការ FHI 360 និងអនុវត្តផ្ទាល់ដោយអង្គការខាណា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6