កិច្ចប្រជុំពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍នៅខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
October 08, 2024
ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម ឡេ ច័ន្ធសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អភិបាល អភិបាលរងក្រុង-ស្រុក តំណាងមន្ទីរជុំវិញខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្រុមប្រជាជនគន្លឹះ (បុរសរួមភេទជាមួយបុរសនិងក្រុមបំប្លែងភេទ) និងតំណាងអង្គការ HACC AHF RHAC CRS MHSS។