Cambodia
New Details

Image
ការចុះពិនិត្យ និងពង្រឹងការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានមណ្ឌលសុខភាព
October 09, 2024

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១១ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់មានដូចជា មណ្ឌលសុខភាពស្វាយដូនកែវ  អូរតាប៉ោង និងរហាលទឹល មេទឹក បឹងខ្នារ ខ្នាទទឺង បាកាន និងបឹងបត់កណ្តោល នៃការិយាល័យស្រុកប្រតិបត្តិបាកាន មណ្ឌលសុខភាពរាំងទឹល  នៃការិយាល័យស្រុកប្រតិបត្តិ សំពៅមាស។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់  ដោយផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌលសុខភាពដែលមានដូចជា៖                        
- បង្កើនការយកចិត្តទុកដាក់ ការងារអនាម័យ និងភាពស្អាតនៅក្នុង និងក្រៅអគារ                                  
- ការគ្រប់គ្រង ការចែកចាយឱសថ វ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យ និងការគ្រប់គ្រងឱសថ 
- ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ
-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/៧ថ្ងៃ/សបា្តហ៍
-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ព្រមទាំងមធ្យោបាយបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
- ត្រៀមលក្ខណៈ សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្ន
- ផ្តល់ឱកាសទូលំទូលាយទទួលយកព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ 
- បង្កើនសកម្មភាពអប់រំសុខភាពនៅតាមសហគមន៍។

នាក្នុងឱកាសនោះ ឯកឧត្ដមក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យមានការសហការពីលោកវេជ្ជបណ្ឌិត  សៅ ហួ អនុប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងលោក កែវ សាងផលបុណ្យ ប្រធានស្រុកប្រតិបត្តិបាកាន និងលោក ពៅ ម៉ានុត ប្រធានស្រុកប្រតិបត្តិសំពៅមាន ព្រមទាំងលោក អនុប្រធាន ការិយាល័យស្រុកប្រតិបត្តិបាកាន និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5