Cambodia
New Details

Image
កិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព
October 11, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ 

គោលបំណង នៃកិច្ចប្រជុំដើម្បីពិនិត្យទៅលើ៖ 
-  របាយការណ៍វឌ្ឍនភាពផ្នែកបច្ចេកទេសដូចជា ទិន្នន័យគ្រប់គ្រងធនធានមនុស្ស របាយការណ៍អ្នកជំងឺប្រចាំត្រីមាស របាយការណ៍ជំងឺសម្រាកពេទ្យ ការបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ
-   របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣
-   របាយការណ៍វឌ្ឍនភាពរបស់ផ្នែកសវនកម្មផ្ទៃក្នុង
-  ការលើកទិសដៅសម្រាប់ជំហានបន្ទាប់

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងលោក លោកស្រី នាយករង នៃមន្ទីរពេទ្យជាតិ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់។

Image 1
Image 2
Image 3
Image 4
Image 5