Cambodia
New Details

Image
ការចុះពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់មូលដ្ឋាន សុខាភិបាលសាធារណៈទូទាំងប្រទេសដោយក្រុមការងាររៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (Health Infrastructure Investment Plan: HIIP)នៃគម្រោង H-EQIP2 របស់ក្រសួងសុខាភិបាល
October 12, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងព្រមទាំងទទួលបានការចង្អុលបង្ហាញពីលោកជំទាវវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP2) និងតបតាមការណែនាំពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយិការងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានសុខាភិបាលសាធារណៈ (Health Infrastructure Investment Plan: HIIP) នៃគម្រោង H-EQIP2 បានដឹកនាំក្រុមការងារទទួលបន្ទុក លើកិច្ចការងារ HIIP ចំនួន ៦ ក្រុម ក្នុងការចុះពិនិត្យ និងវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន សុខាភិបាលសាធារណៈនៅទូទាំង ២៥ រាជធានីខេត្ត ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤។ 

សម្រាប់ថ្ងៃទី១២ ខែតុលានេះ ក្រុមការងារបានចុះអង្កេត និងមានជំនួបពិភាក្សាជាមួយថ្នាក់មន្ទីរសុខាភិបាល និងស្រុកប្រត្តិបត្តិ នៃរាជធានីខេត្តចំនួន ៦ គឺ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។

គោលបំណង នៃការចុះពិនិត្យ និងវាយតម្លៃគឺផ្តោតទៅលើ៖ 
1.  ការប៉ាន់ប្រមាណតម្រូវការការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ថ្នាក់មណ្ឌលសុខភាព 
2.  ការប៉ាន់ប្រមាណតម្រូវការការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ (CPA1) និងកម្រិត២ (CPA2)
3.  ការប៉ាន់ប្រមាណតម្រូវការរថយន្តគិលានសង្គ្រោះបន្ថែម

ការចុះពិនិត្យ និងវាយតម្លៃនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត Ha Thi Hong Nguyen, Cluster Lead for Health និងលោក លោកស្រី ជាក្រុមការងារបច្ចេកទេស នៃធនាគារពិភពលោកបានចូលរួមផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11