Cambodia
New Details

Image
កិច្ចប្រជុំពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍នៅខេត្តប៉ៃលិន ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
October 10, 2024

ខេត្តប៉ៃលិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តប៉ៃលិន​ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តប៉ៃលិន។​

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅខេត្តប៉ៃលិន ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន​ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ អភិបាល/អភិបាលរងក្រុង ស្រុក​ នៃរដ្ឋបាលខេត្តប៉ៃលិន តំណាងមន្ទីរជុំវិញខេត្ត តំណាងក្រុមប្រជាជនគន្លឹះ(បុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ) និងតំណាងអង្គការ​ HACC RHAC CRS MHSS ព្រមទាំងថ្នាក់ដឹកនាំ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

Image 1
Image 2
Image 3
Image 4
Image 5