Cambodia
New Details

Image
ការ​ចុះ​ពង្រឹង​គុណភាព​សេវា​សាធារណៈ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក
October 10, 2024

ខេត្ត​កំពង់​ឆ្នាំង​៖​ ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០២៤​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឯកឧត្តម​ឱសថ​ការី​ អ៊ូ​ វិភព​ រដ្ឋលេខាធិការ​ រួម​ជាមួយ​ឯកឧត្តម​សាស្ត្រាចារ្យ​ជំនួយ​ ហេង​ សុទ្ធី​ អនុ​រដ្ឋលេខាធិការ​ បាន​ចុះ​ទៅ​ពិនិត្យ​និង​ពង្រឹង​គុណភាព​សេវា​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​២​ នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​មាន​ដូចជា​ មន្ទីរពេទ្យ​បង្អែក​បរិបូណ៍​ និង​មន្ទីរពេទ្យ​បង្អែក​កំពង់​ត្រឡាច​។ 

ការ​ចុះ​ពិនិត្យ​នេះ​ ធ្វេីឡេីង​ដេីម្បី​ជួយ​គាំទ្រ​ជម្រុញ​លេីក​ទឹក​ចិត្ត​ និង​ពង្រឹង​ការ​ផ្តល់​សេវា​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ផ្តោត​សំខាន់​លើ​៧​ចំណុច​រួម​មាន​៖​
1- ហេដ្ឋារចនាសម្ព័ន្ធ 
2- ធនធានមនុស្ស
3- សេវាគ្លីនិក (សង្គ្រោះបន្ទាន់,បន្ទប់ថតឆ្លុះ,មន្ទីរពិសោធន៍,បន្ទប់វះកាត់ និងបន្ទប់ឆ្លងទន្លេ ព្រមទាំង​ផ្នែកទន្ត​សាស្ត្រ បើមាន)
4- ឧបករណ៍ បរិក្ខារ និងឱសថ 
5- ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
6- ការលើកកម្ពស់គុណភាពសេវា
7- លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។ 

នា​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ថែទាំ​ និង​ព្យាបាល​អ្នក​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7