Cambodia
New Details

Image
ដំណើរចុះពិនិត្យវឌ្ឍនភាពការបម្រើសេវាសង្រ្គោះបន្ទាន់ និងដំណើរការបច្ចេកទេសពិនិត្យព្យាបាលអ្នកជំងឺ (Grand Visit) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
October 18, 2024

នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងឯកឧត្ដមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាភិបាល បានចុះពិនិត្យវឌ្ឍនភាពការបម្រើសេវាសង្រ្គោះបន្ទាន់ជូនអ្នកជំងឺ និងបច្ចេកទេសព្យាបាល (Grand Visit) នៅផ្នែកសង្រ្គោះបន្ទាន់ ផ្នែកប្រពោធនកម្មវេជ្ជសាស្រ្ត និងផ្នែកសាមុយ ។ 

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ នាយផ្នែក នាយផ្នែករង និងវេជ្ជបណ្ឌិតទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លើការជួយសង្រ្គោះបន្ទាន់អ្នកជំងឺឲ្យបានទាន់ពេលវេលា និងចំគោលដៅ ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងពង្រឹងការព្យាបាលជំងឺតាមលក្ខណៈបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងគ្រប់គ្រង និងបែងចែកប្រភេទជំងឺឱ្យច្បាស់លាស់ ពិសេសជំងឺដែលមានសភាពធ្ងន់ធ្ងរ ដែលត្រូវបានមកដល់ក្នុងមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ដូចជានាយផ្នែក នាយផ្នែករង ក្រុមគ្រូពេទ្យ បុគ្គលិក មន្រ្តីរាជការទាំងអស់ សូមបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សហការគ្នាចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7