Cambodia
New Details

Image
កិច្ចប្រជុំពិគ្រោះយោបល់អំពីអនុសាសន៍គោលនយោបាយស្តីពីយេនឌ័រនិងសុខភាព
October 18, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នំារោង ឆស័ក ព.ស.២៥៦៨​​​ ត្រូវថ្ងៃទី១៨ ​ខែ​តុលា ឆ្នំា២០២៤ លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាង​ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមជា​គណៈអធិបតី​ និងដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់​ស្តីពីអនុសាសន៍គោលនយោបាយស្តីពីយេនឌ័រ និងសុខភាព។

កិច្ចប្រជុំនេះមានគោលបំណង​ពិនិត្យ​លើអនុសាសន៍​គោលនយោបាយទាក់ទងនឹងយនឌ័រនិងសុខភាពដែលរៀបចំដោយក្រុមការងារក្រសួងកិច្ចការនារី និងក្រុមការងារក្រសួងសុខាភិបាលគាំទ្រដោយអង្គការ Vital Strategies ដែលមានអនុសាសន៍ចំនួន​៤:​
១.រៀបចំគោលការណ៍ណែនាំ អំពីការតែងតាំងថ្នាក់ដឹកនាំ
២.ការកសាងសមត្ថភាពស្រ្តី
៣.បង្កឱកាសដល់ស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំ
៤.គួរមានគោលនយោបាយដើម្បីកំណត់កូតាឱ្យស្រ្តីបានតួនាទីជាថ្នាក់ដឹកនាំ
៥. លើកកម្ពស់តួនាទីស្ត្រីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

​គួរកត់សម្គាល់ថា ក្រសួងសុខាភិបាលមានការរីកចម្រើន​​ដោយមានផែនការយុទ្ធសាស្រ្ត​សុខាភិបាល​គោល​នយោបាយ​ផែនការយុទ្ធសាស្រ្តគោលការណ៍ណែនាំតាមជំនាញ​ក្នុងការអភិវឌ្ឍវិស័យ សុខាភិបាលដែលសំដៅ​ដល់ការកាត់បន្ថយអត្រាឈឺ អត្រាស្លាប់ ដោយសារ ជំងឺឆ្លង ជំងឺមិនឆ្លង​ និងបញ្ហាសុខភាពសាធារណ: ផ្សេងទៀត ដែលត្រូវធ្វើអន្តរាគមន៍បង្ការបឋម (Primary Prevention) ដោយក្រសួង រដ្ឋបាលរាជធានីខេត្តគ្រប់លំដាប់ថ្នាក់​ និងដៃគូ​អភិវឌ្ឍទាំងអស់ ជាយន្តការ​គន្លឹះក្នុងការកាត់បន្ថយ អត្រាឈឺក្នុងចំណោម ប្រជាជននៅ​សហគម។​ ក្រសួងក៏​មាន​ផែនការ​យុទ្ធសាស្រ្ត ជាក់លាក់លើការងារបញ្រ្ជាបយនឌ័រ​ក្នុងវិស័យ​សុខាភិបាល​រួមមាន:
១- ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលឆ្នាំ២០០៦-២០១០
២-ផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសុខាភិបាលកម្ពុជា ឆ្នាំ២០១៤-២០១៨​
៣-គោលនយោ​បាយ ​និងផែនការយុទ្ធសាស្រ្តស្តីពី​ ការបញ្ជ្រាប​យេនឌ័រក្នុង​វិស័យសុខាភិបាលឆ្នាំ២០២០-២០២៤ ​ដែលឆ្លើយតបបាន​អនុសាសន៍​ខាងលើ​ និង​ឆ្លើយតបតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៧ នៃរដ្ឋសភា។

​កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ចន្ទ សូរីយ៍ រដ្ឋលខាធិការ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងកិច្ចការនារីប្រតិភូពីតំណាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រុមការងារបញ្រ្ជាបយេនឌ័រនៃក្រសួងសុខាភិបាលរួមមាន លោកជំទាវ ចាន់ សុខា អនុរដ្ឋលេខាធិការ អគ្គាធិការង ឯកឧត្តម ហុក ខៀវ ប្រធាន​នាយកដ្ឋាន​នីតិកម្ម ឯកឧត្តម ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណ: ប្រធាន​មជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រធានមន្ទីរពេទ្យគន្ធបុប្ផា នាយកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល អនុប្រធាននាយកដ្ឋាន​ នាយករងមន្ទីរពេទ្យជាតិ-មជ្ឈមណ្ឌលជាតិ តំណាងអង្គការ Vital Strategies សរុបចំនួន ៣៤ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6