Cambodia
New Details

Image
កិច្ចប្រជុំលើកទី៦ ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិក ទន្តវទនសាស្ត្រ (Technical Working Group of Clinical Practice Guidelines for Dentistry ) របស់ក្រសួងសុខាភិបាល
October 23, 2024

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធាន រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ នៃគណៈកម្មការសម្របសម្រួលសម្រាប់ថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសមគ្គុទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំមគ្គុទេសក៍គ្លីនិក នៃផ្នែកទន្តវទនសាស្ត្រ ដែលរួមមាន៖ (១) ផ្នែកវះកាត់ទន្តសាស្ត្រ (២) ផ្នែកជាលិកាទ្រទ្រង់ធ្មេញ (៣) ផ្នែកព្យាបាលរន្ធឬសធ្មេញ (៤) ផ្នែកពត់តម្រង់ធ្មេញ (៥) ផ្នែកជំងឺជាលិកាក្នុងមាត់ (៦) ផ្នែកទន្តសាស្ត្រកុមារ (៧) ផ្នែកទន្តសាស្ត្រមនុស្សចាស់ (៨) ផ្នែកទន្តសាស្ត្រទូទៅ។

គួរបញ្ជាក់ផងដែរកិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ព្រមទាំងលោក លោកស្រី សាស្ត្រាចារ្យ លោក លោកស្រីទន្តបណ្ឌិតឯកទេស ដែលអញ្ជើញមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ-មន្ទីរពេទ្យខេត្ត  សមាគមឯកទេស ព្រមទាំងអង្គការពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6